បច្ចេកទេសសុទ្ធសាធ! Messi ព្រឹកមិញទាញផុត ៣ នាក់ ស៊ុតកាច់មុំល្អដូចផ្កា ជួយឲ្យ I.Miami ឈ្នះ Sporting KC
បរទេស៖ កាលពីព្រឹកមិញនេះត្រូវនឹងថ្ងៃទី ២០ ខែ កុម្ភៈ ក្រុមម្ចាស់ផ្ទះ Sporting KC បានបើកទ្វាកីឡដ្ឋានរបស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Inter Miami នៅក្នុងការប្រកួតជុំដំបូង ជើងទី ១ នៃពានរង្វាន់ Concacaf Champions Cup។ ជាការពិតណាស់ នៅក្នុងការប្រកួតរវាងក្រុមទាំង ២ គឺពិតជាតានតឹងមែនទែន ប៉ុន្តែជារួមខាងក្រុមម្ចាស់ផ្ទះ Inter Miami ធ្វើបានល្អជាង ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានយកឈ្នះលើក្រុម Sporting KC ក្នុងលទ្ធផល ១ ទល់នឹង ០ ខណៈដែលមួយគ្រាប់នោះ គឺរកបានដោយប្រធានក្រុម Lionel Messi នៅនាទីទី ៥៦។ គួរបញ្ជាក់ថា ការប្រកួតជើងទី ២ រវាងក្រុមទាំង ២ នឹងធ្វើឡើងនៅថ្ងៃ ពុធ ទី ២៦ ខែ កម្ភៈ សប្តាហ៍ក្រោយ។