Month: November 2024

Van Nistelrooy បានទម្លាយរឿងឈឺចាប់មួយ ដែល Ten Hag ប្រាប់គាត់ ក្រោយត្រូវ Man UTD បណ្តេញចេញពីតំណែង

គ្រូបង្វឹកបណ្តោះអាសន្នរបស់ Manchester United លោក Ruud van Nistelrooy បានទម្លាយពីកិច្ចសន្ទនាចុងក្រោយ ដែលគាត់បានជជែកគ្នាជាមួយលោក Erik ten Hag ក្រោយពេលបុរសសញ្ជាតិ ហូល្លង់ វ័យ ៥២ ឆ្នាំរូបនេះត្រូវក្រុមបិសាចក្រហមបណ្តេញចេញពីតំណែង។

ជាការពិតណាស់ កាលពីថ្ងៃ ចន្ទ ទី ២៨ កន្លងទៅ លោក Ten Hag ត្រូវបាន Man UTD សម្រេចបញ្ចប់តំណែងរបស់លោកហើយ បន្ទាប់ពីលោកដឹកនាំការប្រកួតចុងក្រោយចាញ់ West Ham ២ ទល់នឹង ១ ខណៈបច្ចុប្បន្នក្លិបបានតែងតាំងលោក Van Nistelrooy ដែលជាគ្រូបង្វឹកបណ្តោះអាសន្នសិន។

ទាក់ទងនឹងរឿងខាងលើ លោក Ruud van Nistelrooy បានទម្លាយពីកិច្ចសន្ទនារបស់គាត់ជាមួយលោក Ten Hag យ៉ាងដូច្នេះថា៖

ខ្ញុំបានជួបគាត់កាលពីថ្ងៃ ចន្ទ ហើយបានជជែកជាមួយគាត់ មុនការប្រកួតទល់នឹង Leicester។ គាត់ពិតជាខកចិត្តខ្លាំងណាស់ ហើយមានការប៉ះពាល់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែគាត់គឺពិតជាខ្វល់ខ្វាយជាមួយក្លិបមួយនេះខ្លាំងណាស់។ នោះហើយគឺជាមូលហេតុ ដែលធ្វើឱ្យគាត់ឈឺចាប់ នៅពេលគាត់ត្រូវចាកចេញ ប៉ុន្តែគាត់ក៏មានមោទកភាពចំពោះខ្លួនឯងផងដែរ ចំពោះស្នាដៃកន្លងមក ដែលគាត់បានជួយឱ្យក្លិបឈ្នះពានចំនួន ២៕

ប្រភព៖ Sportbible

Scroll to top